ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ក្រោយរកឃេីញដែកកាច់សោ​.កម៉ូតូក្នុងខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣ នាក់ក្នុងនោះស្រី ម្នាក់ និង ប្រុស ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំក្រោយពីពួកគេជិះ ម៉ូតូ អត់ស្លាកលេខ គួរ ឲ្យ សង្ស័យ លុះ ពេល សមត្ថកិច្ច ហៅឃាត់ ម៉ូតូ ធ្វើការ ឆែកឆេរ ក៏ ស្រាប់តែ ប្រទះ ឃើញ ដែកកាច់ សោ.ក ម៉ូតូ ដែល លាក់នៅក្នុង ជើង ខោ។ 

 ហេតុការណ៍ នេះ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ១០ យប់ ថ្ងៃ ទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ នៅ ចំណុច របង ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ស្ថិតក្នុងភូមិ ព្រៃទា សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ទាំង ៣ នាក់ ខាងលើ នេះ ទី ១- ឈ្មោះ សុខ ណាន់ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិន ពិតប្រាកដ មានស្រុក កំណើត នៅ ស្រុក សាលាក្រៅ ក្រុង ប៉ោយ ប៉ែ ត ។ ទី ២- ឈ្មោះ ធឿន សំណាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់ នៅ ភូមិ ពាន់មាស ខាងកើត ឃុំ លំពង់ ស្រុក បាទី ខេត្តតាកែវ និង ទី ៣- ឈ្មោះ ផាន់ សុខណៃ ភេទ ស្រី អាយុ ១៥ ឆ្នាំ មុខរបរ កាត់ដេរ ស្នាក់ នៅ ឃុំ តាលុន ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា​ នៅ មុនពេល កើតហេតុ កម្លាំង នគរបាល ប៉ុស្តិ៍ ចោមចៅ ទី៣ ចេញ ល្បាតនៅក្នុងមូលដ្ឋាន តំបន់ងាយរងគ្រោះ​ដេីម្បីការពារ សុវត្ថិភាព ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ នៅ ក្នុង មូលដ្ឋាន ។ 

ខណៈកម្លាំងល្បាតដល់ចំណុចកេីតហេតុ​ ក៏ ប្រទះឃើញ ជនសង្ស័យ ចំនួន ៣ នាក់ ក្នុងនោះ ស្រី ម្នាក់ និង ប្រុស ២ នាក់ បាន ជិះ ម៉ូតូមួយ គ្រឿង ម៉ាក ហុងដា ឌ្រីម ស៊េរី ២០១៥ ឡើង តែម ស៊េរី ឆ្នាំ ២០២២ ពណ៌ ស មិនមានស្លាកលេខ ។ ដោយ មានការ សង្ស័យ កម្លាំង នគរបាល ប៉ុស្តិ៍ ក៏ ឃាត់ ម៉ូតូ ធ្វើការ សួរនាំ និង ឆែកឆេរ ក៏ ស្រាប់តែ ប្រទះ ឃើញ ដែក កាច់ សោ . ក ម៉ូតូ លាក់ក្នុង ជើងខោ បន្ទាប់មក ក៏ នាំ ខ្លួន ជនសង្ស័យ ទាំង ៣ នាក់ នោះ យក ទៅ សួរនាំនៅ ប៉ុស្តិ៍ នគរបាល ចោមចៅ ទី ៣ ភ្លាម ៗ តែ ម្ដង ។

នៅមុខសមត្ថកិច្ចជនសង្ស័យ ម្នាក់ បាន សារភាព ថា ខ្លួន ធ្លាប់ ធ្វេីសកម្មភាពលួចម៉ូតូនៅ ខេត្តម្តង រួចមកហើយ ។ 

ក្រោយ ពេល កើតហេតុ កម្លាំង នគរបាល ប៉ុស្តិ៍ បាន កសាង សំណុំរឿង បញ្ជូន ខ្លួន ជនសង្ស័យ ទាំង ៣ នាក់ ខាងលើ រួម នឹង ម៉ូតូ ព្រមទាំង វត្ថុតាង បញ្ជូនទៅ កាន់ផ្នែក ជំនាញ ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការ តាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖