ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចំនួន០២ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ អង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា  ចំនួន០២ករណី។

ករណីទី១៖ យកដាវ និងពូថៅ ព្រួតគ្នា កាប់ បណ្តាលឱ្យរង របួស ប្រព្រឹត្តនៅចំណុចមាត់ទន្លេ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

 ករណីទី២៖ យកដាវ និងរណា ព្រួតគ្នា កា ប់ បណ្តាលឱ្យរង របួស និងខូចខាតម៉ូតូចំនួន០១គ្រឿង ប្រព្រឹត្តនៅចំណុចផ្លូវលេខ២១ កែងផ្លូវលេខ១១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖

១-ឈ្មោះ ហឿន ប៊ុនលាភ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ សិស្ស។

២-ឈ្មោះ ហ៊ុន វិសាល ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។

៣-ឈ្មោះ ធី ម៉ា ហៅ ឡា ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ។

៤-ឈ្មោះ នូ សុបញ្ញា ភេទ ប្រុស ជនជាតិ ខ្មែរ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស។

សម្ភាៈខូចខាត៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ ១GE-៥៧៩០។

វត្ថុតាងចាប់យក៖ ដាវដែកវៀចផ្លែ មានប្រវែង៥៩សង់ទីម៉ែត្រ ចំនួន ០១ដើម, អាវធំក្រណាត់ ពណ៌ ក្រឡាស និងខ្មៅ ចំនួន ០១,  ស្រោមដាវធ្វើពីស្បែក ពណ៌ សូកូឡាប្រវែងកន្លះម៉ែត្រ, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកណ្តាល១AP-៥៣០៧, ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ (ប្តូរអាវដាក់ពណ៌ស) សេរីឆ្នាំ២០២២ ពាក់ផ្លាក់លេខកំពង់ធំ   ១S-៥៨២៧។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖