ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលជាតិ ចំនួន២៦៦នាក់ ចូលរួមក្នុងពិធីសម្បថ ដើម្បីបំពេញនីតិវិធីជាមន្ត្រីនគរបាលយុត្តិធម៌ របស់មន្ត្រីនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃសុក្រទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានចូលរួមសម្របសម្រួលក្នុងពិធីសម្បថ ជូនមន្ត្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទទួលបាននីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ នៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ ដោយមានការចូលរួមពី លោក យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាសម្បថ លោក អ៊ឹម សុផាន់ អគ្គព្រះរាជអាជ្ញារង តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសមាជិកក្រុមប្រឹក្សាសម្បថ ជាអធិបតី។

សមាសភាពចូលរួមសម្បថមាន លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដើម្បីដឹកនាំមន្ត្រីនគរបាលជាតិ ចំនួន ២៦៦នាក់ ដែលមកពីបណ្តានាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងដ្ឋាននគរបាលជាតិ មានដូចខាងក្រោម៖ នាយកដ្ឋានកណ្តាលនគរបាលព្រំដែន ចំនួន ០២ នាក់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំនួន ៦៣ នាក់ ។ នាយកដ្ឋានចារកម្ម ចំនួន ២៩ នាក់ ។ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចំនួន ១៩នាក់។ នាយកដ្ឋាននគរបាលព្រំដែនទឹក ចំនួន ២០ នាក់ ។ នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ចំនួន ៣៧នាក់ ។ នាយកដ្ឋាននគរបាលព្រំដែនគោក ចំនួន ៩៥ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖