ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យព្រំដែន ។
១-នៅវេលាម៉ោង ០៨ៈ០០ នាទី កម្លាំងប៉ុស្ដិ៍នគរបាលអូរដាចំនួន ៤នាក់ អាវុធ ៣ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ស្ដើង ខាន់ នាយរងប៉ុស្ដិ៍ បានសហការជាមួយកម្លាំងកងល្បាតទី៤ ចំនួន ៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី អៀង ឡៅ មេបញ្ជាការរង (ខ) បានដើរល្បាតពិនិត្យព្រំដែនក្នុងភូមិសាស្រ្តគ្រប់គ្រង ពិនិត្យឃើញថាសភាពការណ៍ស្ងប់ស្ងាត់ធម្មតា មិនមានអ្វីប្រែប្រួលគួរអោយកត់សម្គាល់ បានបញ្ចប់នៅវេលា០៩៖៣០នាទី ថ្ងៃដដែល។
២-នៅវេលាម៉ោង៨៖០០នាទី កម្លាំងប៉ុស្តិ៍នគរបាលតាសែន ចំនួន៧នាក់ អាវុធ ៦ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក អែម ស៊ុយប៉ុស្ត៍ស្តីទី បានដើរល្បាតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ទៅស្តាបខាងស្តាំចាប់ដៃជាមួយកម្លាំងប៉ុស្តិ៍នគរបាលអូរអន្លក់ បានបញ្ចប់នៅវេលាម៉ោង១០៖០០នាទី ថ្ងៃដដែលជាលទ្ធផលស្ងប់ស្ងាត់។
៣-នៅវេលាម៉ោង ៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូរអន្លក់ ចំនួន ០៨នាក់ អាវុធវែង ០៥ដេីម សហការជាមួយកម្លាំងកងពលលេខ៥៣ ចំនួន ០៣នាក់ អាវុធ ៣ដើម ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជួន សំអឿន មេបញ្ជាការរងកងអនុសេនាធំគាំទ្រ ចំណុះវរ:៥៣៣ បានដើរល្បាតពិនិត្យព្រំដែនក្នុងភូមិសាស្រ្តទៅស្លាបខាងឆ្វេងចាប់ដៃជាមួយម្លាំងប៉ុស្តិ៍គរបាលតាសែ ក្រោយពីបានដើរល្បាតរួចឃើញថា ពុំមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ បានបញ្ចប់នៅវេលាម៉ោង ១០:០០នាទីថ្ងៃខែឆ្នាំដដែល។
៤-នៅ វេលាម៉ោង ៨:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូររំដួល ចំនួន ០៦នាក់ អាវុធ ០៥ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ផេង ណូរ៉ែល នាយរងប៉ុស្តិ៍អូររំដួល បានសហការជាមួយកម្លាំងសឹករងស្រុកភ្នំព្រឹក ចំនួន ០៤នាក់ អាវុធ ០២ដើម ដឹកនាំដោយនាយចំណង់ លី ចេងលីន មេបញ្ជាការកង អនុសេនាតូចលេខ២ និងកម្លាំង វរ:លេខ៣២ ចំនួន ០៤នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ស សារឿន បានដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ក្រោយពីល្បាតពិនិត្យឃើញថា គ្មានអ្វីប្រែប្រួលនោះទេ និងបានបញ្ចប់វេលាម៉ោង១០:០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕
ដោយ៖ តារា