ព័ត៌មានទាន់ហេតុការណ៍៖

ទីភ្នាក់ងារជ្រើសរើសឯកជនចំនួន ៩៨ក្រុមហ៊ុន ទទួលបានការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណា ដែលពុំមានឈ្នោះក្នុងបញ្ជីខាងក្រោមនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកទូរស័ព្ទលេខ 089 957 789 និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះទីភ្នាក់ងារជ្រើសរើសឯកជនចំនួន៣២ ដែលគ្មានសកម្មភាពដំណើរការក្នុងការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន គឺពុំមានឈ្មោះនៅក្នុងបញ្ជីនៃ ការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡើយ។

ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុស ដែលអាចនាំឱ្យប្រជាពលរដ្ឋរងគ្រោះ ការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធ នឹងការជ្រើសរើស ឬផ្តល់សេវារកការងារឱ្យធ្វើដល់ពលករខ្មែរនៅតាមបណ្តាសារព័ត៌មានណាមួយ ជាពិសេសតាមបណ្តា ស្ថានីយ៍វិទ្យុត្រូវមានលិខិតអនុញ្ញាតចេញដោយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុន ។ អាស្រ័យដូចបានជម្រាបជូនខាងលើ, សូមសាធារណជន អង្គភាពពាក់ព័ន្ធ បណ្តាសារព័ត៌មានទាំងអស់ជ្រាបជា ព័ត៌មាន និងសហការអនុវត្ត៕

ដោយ ៖ សិលា


ចែករំលែក៖