ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជូនដំណឹងពី ស្ថានភាពនៃគ្រោះរញ្ជួយដី នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តក្បែរខាងដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដោយគិតត្រឹមម៉ោង ១៣:០០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣

ចែករំលែក៖

ប្រទេសជប៉ុន ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជូនដំណឹងពី ស្ថានភាពនៃគ្រោះរញ្ជួយដី នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តក្បែរខាងដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដោយគិតត្រឹមម៉ោង ១៣:០០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ និងណែនាំបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះខាងលើ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។ 

ក្នុងករណី បងប្អូនបានទទួលព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរយើង ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤។

សូមបបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ខណះ ចំនួនអ្នកស្លាប់យ៉ាងហោចណាស់ចំនួន ២៤នាក់ (មិនទាន់បញ្ជាក់អត្តសញ្ញាណ) នៅខេត្ត Ishikawa និងអ្នករបួសជាង៦០នាក់ទៀត ក្នុងខេត្ត Ishikawa, Niigata, Fukui, Toyama និង Gifu អគារជាង ១០០ខ្នង នៅខេត្ត Ishikawa ត្រូវបានរងគ្រោះដោយអគ្គីភ័យ និងអគារជាច្រើនទៀត បានដួលរលំ រហូតមកដល់ពេលនេះ មានប្រជាជនជាង ៤៥,០០០ គ្រួសារ បានជម្លៀសទៅកាន់ទីសុវត្ថិភាព (ក្នុង ចំណោម ៤៥,០០០ គ្រួសារនេះ នៅតំបន់ខ្លះ មិនមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទេ)

-មានការដាច់ចរន្តអគ្គីសនីចំនួន ៣៣,០០០ខ្នង

-រដ្ឋាភិបាលជប៉ុន កំពុងដឹកស្បៀងអាហារទៅតំបន់រងគ្រោះ និងបញ្ជូនកងកម្លាំងប្រមាណជាង ១,០០០នាក់ (បានទៅដល់កន្លែងរងគ្រោះមួយចំនួន) ដើម្បីទៅជួយសង្គ្រោះ និង ៨,៥០០ នាក់ ផ្សេងទៀតត្រៀមនឹងបញ្ជូនបន្ថែម ក្នុងករណីចាំបាច់

-បើទោះជា ទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្ត ដែលរងគ្រោះដោយគ្រោះមហន្តរាយនៃការរញ្ជួយដីខាងលើក៏ដោយ ក៏នៅបន្តឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន នូវហានិភ័យនៃគ្រោះរញ្ជួយដីនៅអំឡុង២-៣ថ្ងៃ ខាងមុខទៀត។

គួររំលឹកដែរថា តាមទិន្នន័យគិតត្រឹមឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ជប៉ុន ពលរដ្ឋខ្មែរដែលរស់នៅ ក្នុងតំបន់រងគ្រោះខាងលើ មានចំនួន៖ ៨២នាក់ (ខេត្ត Ishikawa) ២៧៩នាក់ (ខេត្ត Fukui) ២០៨នាក់ (1ខេត្ត Nagano) ៧៩១នាក់ (ខេត្ត Gifu) ១៥២នាក់ (ខេត្ត Toyama) និង ១១៧នាក់ (1ខេត្ត Niigata) ៕ 

ដោយ ៖ សិលា


ចែករំលែក៖