ព័ត៌មានទាន់ហេតុការណ៍៖

លោក កែវ សុជាតិ ៖ អរគុណសន្តិភាព ! កម្មវិធីឆ្លងឆ្នាំ២០២៣​ ចូល២០២៤​ ក្នុងសម័យកាលសន្តិភាព​នៃកម្ពុជា ប្រទេសជាតិជួបសេចក្តីសុខក្សេមក្សាន្ត​

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោក កែវ សុជាតិ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដែលតែងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ចំពោះឆន្ទះរបស់គាត់ ផ្តល់ភាពយុត្តិធម៌ដល់សង្គម និងមានឥរិយាបថទន់ភ្លន់ រមែងបង្កើតឡើងនូវទំនាក់ទំនងរឹងមាំ !  សំបូរទៅដោយកាយល្អ វាចាល្អ ចិត្តល្អ នាំមកនូវសិរីសួស្តី បានបង្ហោះលើ Facebook ផ្លូវការរបស់គាត់ថា ៖ 

អរគុណសន្តិភាព

កម្មវិធីឆ្លងឆ្នាំ២០២៣​  ចូល២០២៤​ ក្នុងសម័យកាលសន្តិភាព​នៃកម្ពុជា ប្រទេសជាតិជួបសេចក្តីសុខក្សេមក្សាន្ត​ នយោបាយមានស្ថេរភាពល្អ​ប្រសេីរ សន្តិសុខ​សណ្តាប់ធ្នាប់​ និងសុវត្តិភាពសង្គមត្រូវបានធានា​ ជាតិថ្កុំថ្កេីនរុងរឿងល្បីល្បាញលេីឆាកជាតិ​ និងអន្តរជាតិ​ មានកេរ្តិ៏ឈ្មោះបោះសម្លេងនៅលេីពិភពលោក​ មានកិត្យានុភាព​ កិត្តិយស​ សុះសាយចោលក្លិនក្រអូបនៃប្រទេសតូច​ បេះដូងធំ​ មួយនេះ​ ធ្វេីឱ្យវប្បធម៌​ អារ្យធ៌ម​ជាតិ​ លេីកតម្កេីង​ខ្ពង់ខ្ពស់ ប្រជាជនរស់នៅក្រោមម្លប់សន្តិភាព​ មានសេចក្តីសុខ​ សុភមង្គល​ ជីវភាពថ្លៃថ្នូរ​ សម្បូរសប្បាយ​ រីករាយស្រស់ស្រាយ​ អាចធ្វេីដំណេីរទៅគ្រប់ទិសទី​ដោយគ្មានខ្លាចអំពីសន្តិសុខអ្វីសោះឡេីយ។ ផ្ទុយទៅវិញបេីយេីងក្រឡេកមេីលអតីតកាល​ ប្រទេសជាតិជួបរឿងសោកសៅ​ សង្គ្រាមហែកហួរពេញផ្ទៃប្រទេស​ ប្រជាជនរស់លំបាកវេទនា​ រស់នៅទាំងភ័យខ្លាច​ មិនហ៊ានធ្វេីដំណេីរកំសាន្តព្រោះតែជីវភាពយ៉ាប់យឺន និងខ្លាចគ្រាប់កាំភ្លេីងផ្លោងត្រូវ​បាត់បង់ជីវិត​ ការរស់នៅមិនដឹងថាស្លាប់នៅពេលណា​ គឺមានតែនាំគ្នាអុជធូកបន់ស្រន់សុំសន្តិភាព​ សុំសេចក្តីសុខតែប៉ុណ្ណោះ។ 

លោកបានសំណេរទៀតថា ៖ ពេលនេះកម្ពុជាមានរបស់ទាំងអស់នេះហេីយ​ ដូច្នេះយេីងទាំងអស់គ្នាត្រូវតែថែររក្សាកុំអោយបាត់បង់អោយសោះ​ ថែររក្សាសន្តិភាពនេះអោយបានយូរអង្វែង​ ដេីម្បីសេចក្តីសុខរបស់យេីងទាំងអស់គ្នា​ ដេីម្បីប្រទេសជាតិសុខសាន្ត​ រីកចម្រេីនឥតឈប់ឈរ។

សូមបញ្ជាក់ថា ៖ ការលើកឡើងរបស់លោក ស្របពេលដែលឃើញ រថយន្តជាង៨ម៉ឺនគ្រឿងឆ្លងកាត់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងរយះពេល៣ថ្ងៃអំឡុងពេលឆ្លងឆ្នាំ។ នេះសបញ្ជាក់ថា ប្រជាពលរដ្ឋយើងមានលទ្ធភាពច្រើន ក្នុងសម័យ សន្តិភាព ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖