ខេត្តក្រចេះ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញសួរសុខទុក្ខ លោក នូ ភឿង នារសៀល ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
លោក នូ ភឿង បច្ចុប្បន្ន ទីប្រឹក្សារាជរដ្ឋភិបាល និងជា អតីតអភិបាលខេត្តក្រចេះ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរ លោក នូ ភឿង ឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញ៕
ដោយ ៖ សិលា