ខេត្តតាកែវ ៖ សិស្សស្រីសាលាអនុវិទ្យាល័យអង្គមេត្រី ក្រុងដូនកែវ ខេត្តតាកែវ ដែលបានជាន់ឈ្លីប្រាក់រៀល និងប្រើពាក្យសំដីមិនសមរម្យ ត្រូវបានសមត្ថកិច្ចហៅមកធ្វើការអប់រំ ហើយឲ្យឪពុកម្តាយធានាយកទៅផ្ទះវិញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ!
សូមប្អូនៗភ្ញាក់រលឹក និងខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងដ៏ល្អរបស់សង្គមជាតិទៅថ្ងៃខាងមុខ!
សង្ឃឹមថាលោកគ្រូអ្នកគ្រូនៅតាមសាលា ជួយពង្រឹងក្រមសីលធម៌ និងទប់ស្កាត់ភាពអនាធិបតេយ្យដែលបង្កឡើងដោយសិស្សខិលខូចមួយចំនួន! នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងស្រីសិស្សសាលាទាំងអស់នេះ បានសន្យាថា នឹងបញ្ឈប់រាល់សកម្មភាពដែលខុសឆ្គងទាំងឡាយបន្ដទៀតហើយ។ ប៉ុន្តែភាព អសីលធម៌ មិនត្រូវបានជ្រាបចូលខួរក្បាលយុវតី ជាសិស្សសាលាបែបនេះសោះ ? នេះជាកាត្តាសង្គម គ្រូគ្រប់គ្រងសាលា ឬមកពី ភាពខ្វះចំណុចអប់រំពី អាណាព្យាបាល ?
សូមយុវជន យុវតី ប្រឹងលើកស្ទួយ សីលធម៌ដល់សង្គម កុំដើរតាមគន្លង ភាព អសីលធម៌ ជាកូន ធ្វើអោយឪពុកម្តាយ អាប់យសបែបនេះឡើយ ៕
ដោយ ៖ សិលា