ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បន្ថយ និងដកហូតឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ត្រី កែវ រ័ត្នមុនី មកជាពលបាលត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា : ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បន្ថយ និងដកហូតឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ត្រី កែវ រ័ត្នមុនី អត្តលេខ ៨៨៩៩៩ ជានាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ អតីតមានតួនាទីជា អនុប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទ បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ ៕
ដោយ ៖ ស្អាង ជ័យ