ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីមីទ្ធីញអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍

ចែករំលែក៖

ខេត្តសៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប​ នៅព្រឹក​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ យោងផែនការណែនាំលេខ ០០២/១២២៣/សណ.គក ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការចាត់ តាំងខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧មករា១៩៧៩-៧មករា២០២៤)។

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បណ្តាក្រុមហ៊ុនពាណិជ្ជកម្ម សហគ្រាស អាជីវករ វិនិយោគិន សប្បុរសជនជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាបថា៖ ពិធីមីទ្ធីញអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិត ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ស្របនឹងទិសស្លោក ជាសច្ចធម៌ប្រវត្តិសាស្ត្រ «មានថ្ងៃ ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧ មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ» រដ្ឋបាលខេត្តសៀមរាបនឹងប្រារព្ធពិធីមីទីញមហា ជនទិវាបុណ្យជាតិ ៧មករា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅសួនច្បារព្រះរាជដំណាក់ ក្រុង សៀមរាប ខេត្តសៀមរាប។

អាស្រ័យហេតុនេះ សូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មេត្តាជួយឧបត្ថម្ភជា សម្ភារៈ ថវិកាសម្រាប់ទ្រទ្រង់ក្នុងការរៀបចំពិធីមីទ្ធីញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៥ ជ័យជម្នះ ៧មករា ដើម្បីសម្តែងនូវមហាគុណូបការៈ ចំពោះវីរជន ដ៏ថ្លៃថ្លារបស់ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា សង្គ្រោះជាតិ ការពារសន្តិសុខ សន្តិភាព កសាងសមិទ្ធផលសង្គមជាតិឱ្យមាន ការអភិវឌ្ឍឥតឈប់ឈរ និងកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាជន។

រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទុកជាមុន និងរង់ចាំទទួលអំណោយដ៏សប្បុរស តាមកម្លាំងសទ្ធារបស់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោក- ស្រី រៀងរាល់ម៉ោងធ្វើការ។

សូមប្រគេន និងជូនពរ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕

ដោយ​៖ តារា​


ចែករំលែក៖