ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសបើករថយន្តលឿនរ៉េចង្កូតូបុករះរបងដែកនឹងម៉ូតូសណ្តោងរ៉ឺម៉ក៣គ្រឿងបណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុករះរបងដែក បង្គោលភ្លើងននិងម៉ូតូសណ្តោងរុឺម៉កចំនួន៣គ្រឿង ចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៩ខែមករា ឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតាកាមរីពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខ.ឃ 4040 -ភព-2 បើកបរដោយបុរសជនបរទេសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង មិនមានស្លាកលេខបណ្តាលឲ្យក្រឡាប់ផ្ងារជើង ហើយរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកបង្គោលភ្លើង រងបងដែក និងបន្តទៅផ្ទប់ម៉ូតូសណ្តោងរ៉ឺម៉កចំនួន២គ្រឿងបន្ថែមទៀត ទើបរថយន្តបង្កទៅមុខលែងរួច បណ្ដាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់ស្រាល បញ្ជូនតាមសង្គ្រោះទៅមន្ទីរពេទ្យរដ្ឋមួយកន្លែង។ ចំណែកឯអ្នកបើករថយន្តបង្កជាជនបរទេស ត្រូវសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖