ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ ០,៥០-១,០០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤បានអោយដឹងថា ៖ ជ្រលងសម្ពាធទាបមានឥទ្ធិពលខ្សោយគ្របដណ្តប់លើភាគពាយ័ព្យ និងភាគខាងត្បូងប្រទេសកម្ពុជា ខណៈទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនរំកិលមកលើខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖ 

 ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី

⁃ រលកសមុទ្រមានកម្ពស់ ០,៥០-១,០០ម៉ែត្រ៕

ដោយ ៖ សិលា


ចែករំលែក៖