ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកគៀរម៉ូតូបុរសម្នាក់ដឹកកូនឲ្យឈប់ រួចជនសង្ស័យវាយជនរងគ្រោះប្លន់ម៉ូតូនឹងទូរស័ព្ទបានសម្រេចគេចខ្លួនបាត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង០៨និង៤០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបឹងកក់ ក្បែររដ្ឋាករទឹក ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-4567 ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ឌុបកូនស្រីនៅខាងមុខ ជិះចេញពីផ្ទះក្នុងសង្កាត់បឹងកក់២ តាមផ្លូវផ្ទះសំណាក់ស្រែលាភ ដេីម្បីដេីរលេង ពេលជិះមកដល់ចំណុច ខាងលិចរដ្ឋាករទឹក ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកADV ពណ៌ខ្មៅបិតគ្រឿម ជិះមកអែបខាងឆ្វេង គៀរនិងស្រែកអោយឈប់ចុះពីម៉ូតូ ភ្លាមនោះជនង្ស័យដែលជិះខាងក្រោយ បានលោតចុះ លូកយកទូរស័ព្ទក្នុងហោប៉ៅខោជនរងគ្រោះ,និងបានយកវត្ថុរឹងវាយចំក្បាលពីក្រោយបណ្តាលអោយរបួសហូរឈាម ដោយមានការភ័យខ្លាចគ្រោះថ្នាក់ដល់កូនតូច ជនរងគ្រោះមិនតបតបានចុះពីម៉ូតូ បន្ទាប់មកជនសង្ស័យក៏បានឡេីងជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់តែម្តង។
ចំពោះសម្ភារៈដែលបាត់បង់រួមមាន៖ ម៉ូតូPCX ពណ៌ស ឆ្នាំ២០២៣ ស្លាកលេខ ភ្នំពេញ 1JM-4567.ទូរស័ព្ទដៃមួយគ្រឿងម៉ាក ហតនឺរ ពណ៌ខៀវ កាតគ្រីម៉ូត. អត្តសញ្ញាណប័ណ្ណ .បណ្ណ័បេីកបរ.ប័ណ្ណ ប.ស.ស. លិខិតឆ្លងដែន.កាបូបស្ពាយក្រោយ ពណ៌ខ្មៅ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់គោលដៅកើតហេតុសួរនាំជនរងគ្រោះរួចនាំទៅប៉ុស្តិ៍នគរបាល ដើម្បីដាក់ពាក្យបណ្តឹង ស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ