ព័ត៌មានទាន់ហេតុការណ៍៖

Breaking news ៖ សមត្ថកិច្ចឃាត់ខ្លួនហើយចំនួន២នាក់! មន្ត្រីអាជ្ញាធរជាតិអប្សរាដែលព្រួតគ្នាប្រើហិង្សាលើកុមារលក់អណ្តើកមុខអង្គរវត្ត

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនហើយចំនួន២នាក់! មន្ត្រីអាជ្ញាធរជាតិអប្សរាដែលព្រួតគ្នាប្រើហិង្សាលើកុមារលក់អណ្តើកមុខអង្គរវត្ត ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ 

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី ។

សូមបញ្ជាក់ថា ៖ ប្រើអំពើហិង្សាលើកុមារ ជាបទល្មើសព្រហ្មទណ្ឌ បែរជាខាងអង្គភាព អាជ្ញាធរជាតិអប្សរា ត្រឹមណែនាំ ពិន័យ រដ្ឋបាល ធ្វើអោយមានការវាយប្រហារយ៉ាងខ្លាំងពី បណ្តាញសង្គម ទីបំផុត ! គាំទ្រចំណាត់ការសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យតាមនីតិវិធី ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖