ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់នៃខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ លោកហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ-សង្កាត់នៃខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៃភូមិភាគទី៧ នៅមន្ទីរគណបក្សខេត្ត។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវបេក្ខជន សមាជិក ព្រឹទ្ធសភា ភូមិភាគ៧ ឯកឧត្តមប្រធានគណបក្សខេត្ត,ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមប្រឹក្សា ឃុំ សង្កាត់ទាំង ៥៩៧នាក់។ 

នាឱកាសនោះលោកហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់នាឱកាសនោះ និងបានផ្តាំផ្ញើនូវសេចក្តីនឹក រលឹក និងសាកសួរសុខទុក្ខពី សម្តេចតេជោ ប្រធានគណបក្ស,សម្ដេចអនុប្រធានគណបក្សទាំង៤និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះក្រុម ប្រឹក្សាឃុំ-សង្កាត់ទាំងអស់។ បន្ថែមពីនេះលោកបាន កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មា ធិការ ក្រុង,ស្រុក,សង្កាត់ ដែលបានលះបង់ទាំងពេលមវេលា កម្លាំងកាយចិត្ត សម្ភារៈ និងថវិកាក្នុងការចូលរួមជាមួយជាមួយគណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក និងបានជួយឱ្យគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះយ៉ាង ក្នុងការបោះឆ្នោតជាបន្តបន្ទាប់។ 

ទន្ទឹមនឹងនេះ លោកបានសម្តែងនូវភាពជឿជាក់ និងទំនុកចិត្ត លើថ្នាក់ដឹកនាំឃុំ សង្កាត់យើងទាំងអស់ ទាំងស្មារតី និងសមត្ថភាពនៃការបំពេញការងារ ដើម្បីធានានូវនិរន្តភាព របស់ប្រទេសជាតិ។ ជាមួយគ្នានោះលោកបានលើកចិត្តអោយអ៊ំ ពូ មីង ថែទាំសុខភាព ថែរក្សាឱ្យបាននូវឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោត និងត្រៀម ខ្លួនចេញទៅបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាង មុខនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖