ព័ត៌មានទាន់ហេតុការណ៍៖

គូរស្នេហ៍របស់កីឡាករSadio Maneពន្យារពេលក្រេបទឹកឃ្មុំព្រោះប្រពន្ធត្រូវទៅសាលាប្រលងខណៈប្តីជាប់លេងពានអាហ្រ្វិក

ចែករំលែក៖

​កីឡាករSadio Mane និងប្រពន្ធវ័យ១៨ឆ្នាំដែលទើបតែរៀបការថ្មោងថ្មីមិនទាន់មានគម្រោងទៅក្រេបទឹកឃ្មុំឡើយ ដោយសារតែប្រពន្ធត្រូវវិលត្រឡប់ទៅសាលារៀនប្រលងបញ្ចប់ចំណែកប្តីមានកាតព្វកិច្ចលេងបាល់ទាត់ក្នុងកម្មវិធីពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations 

​អតីតកីឡាករបាល់ទាត់របស់ក្រុមហង្សក្រហមLiverpoolនេះបានរៀបការជាមួយនឹងភរិយាឈ្មោះ Aisha Tamba តាមបែបប្រពៃណីមូស្លីមកាលពីថ្ងៃទី៧ខែមករានៅក្នុងទីក្រុង​Dakar ប្រទេសសេណេហ្គាល់។ កីឡាករSadio Mane កំពុងតែនៅជាមួយនឹងក្រុមជម្រើសជាតិខ្លួនដែលលេងនៅក្នុងប្រទេសកូឌីវ័រហើយការប្រកួតនេះនឹងចប់នៅថ្ងៃទី១១ខែកុម្ភៈ២០២៤។

​ប្រភពជិតស្និតនឹងកីឡាករSadio Mane ឱ្យដឹងថាពួកគេនឹងធ្វើដំណើរទៅក្រេបទឹកឃ្មុំក្រោយការប្រកួតពានរង្វាន់នេះចប់ ឬក៏អាចទៅមុនប្រសិនបើក្រុមសេណេហ្គាល់ជ្រុះចេញពីកម្មវិធីមុន ៕

ដោយ៖ ភារៈ


ចែករំលែក៖