ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់រងគ្រោះរលាកទឹកក្ដៅលើផ្ទៃមុខនិងដៃដោយសារបុរសម្នាក់ជាប្ដីយកកាំបិតខ្វែវដេញវាយរួចយកជើងទាត់កំសៀវទឹកក្តៅ បណ្ដាលឱ្យរលាក

ចែករំលែក៖

ខេត្តប៉ៃលិន៖ នគរបាលជំនាញប៉ុស្ដិ៍ឃុំស្ដឹងកាច់ចុះឃាត់ខ្លួនបុរសម្នាក់ប្រើហិង្សាទៅលើប្រពន្ធកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៤នៅវេលា១០និង១៥នាទី។

ករណីនេះបង្កឡើង ដោយបុរសជាប្ដី មកពីផឹកស្រាស្រវឹងបានប្រើហិង្សា យកកាំបិតខ្វែវ ដេញកាប់ប្រពន្ធកាលពីម៉ោង២០ និង១០នាទី ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៤  ក្រោយមកជនបង្ករត់គេចខ្លួន.បន្ទាប់មកប្រពន្ធ ទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំស្ទឹងកាច់ថា,ប្ដីរបស់គាត់បានប្រើអំពើហិង្សាទៅលើខ្លួនគាត់ បានដេញវាយគាត់ រួចយកជើងទៅទាត់កំសៀវទឹកក្ដៅបណ្ដាលឱ្យស្រោចលើផ្ទៃមុខនិងដងខ្លួន ដៃ រលាក ករណីនេះកើតឡើងនៅចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមសំដីរបស់ជនរងគ្រោះជាប្រពន្ធជនបង្កជាប្ដីបានប្រាប់សមត្តកិច្ចជំនាញឱ្យដឹងថា÷មុនពេលកើតហេតុជនបង្កដែលត្រូវជាប្តី បានផឹកស្រាស្រវឹងហើយរករឿងវៃប្រពន្ធ ពេលនោះជនរងគ្រោះត្រូវ ជាប្រពន្ធកំពុងតែដាំទឹកក្ដៅស្ងោរពងមាន់ ស្រាប់តែជនបង្កបានដេញវាយទៅលើគាត់ រួចយកជើងទាត់កំសៀវទឹកក្ដៅត្រូវលើប្រពន្ធបណ្ដាលស្រោចរលាកចំផ្ទៃមុខនឹងដងខ្លួនដៃ រងរបួសធ្ងន់ ក៏បានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯជនបង្កដែលត្រូវជាប្តីបានរត់គេចខ្លួន។បន្ទាប់មកសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនតែម្ដង។

 ជនរងគ្រោះឈ្មោះ នឿន សារឿន ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ កសិករ  រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។ រងរបួសធ្ងន់ រលាកទឹកក្ដៅចំភ្នែកនិងដងខ្លួន ដៃ ,បន្ទាប់មកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ( ក្រោយពីគ្រូពេទ្យពិនិត្យរបួសជនរងគ្រោះ ភ្នែករបស់ជនរងគ្រោះមើលពុំឃើញនោះទេ ) ។ 

 ជនបង្កត្រូវជាប្ដីឈ្មោះ មុំ ចាប ភេទ ប្រុស ៥២ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

សមត្ថកិច្ចនគរបាលជំនាញបានបន្តថា÷ ករណីនេះជនបង្ក ធ្លាប់សមត្ថកិច្ចយកមកធ្វើកិច្ចសន្យាអប់រំណែនាំចំនួន ២លើកតែនៅមិនរាងចាលឡើយ ។

 បច្ចុប្បន្ន ជនបង្កត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីបន្តនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖