ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមជម្រើសជាតិអុីតាលី Bonucci ចូលរួមជាមួយ Fenerbahce រហូតដល់ចប់រដូវកាល

ចែករំលែក៖

ប្រធានក្រុមអុីតាលីកីឡាករ Leonardo Bonucci បានចូលរួមជាមួយក្លិបកំពូលរបស់ទួរគី Fenerbahce រហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៣២០២៤ បន្ទាប់ពីខ្សែការពាររូបនេះបានបញ្ចប់កិច្ចសន្យាជាមួយក្រុម Union Berlin នៃក្របខ័ណ្ឌ Bundesliga

Bonucci ដែលបានចំណាយពេល១២ឆ្នាំនៅ Juventus ក្នុងរយៈពេលប្រកួតបានប្តូរទៅ Union ក្នុងខែកញ្ញា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានអ្នកចាត់ការទូទៅលោក Massimiliano Allegri នាំឱ្យគាត់ចាកចេញពីក្លិSerie A

ក្លិបអាល្លឺម៉ង់បានប្រកាសថា “Union Berlin បានធ្វើតាមបំណងប្រាថ្នារបស់ខ្សែការពារកណ្តាលវ័យ៣៦ឆ្នាំក្នុងការបញ្ចប់កិច្ចសន្យារបស់គាត់” ។

Bonucci បានបង្ហាញខ្លួនចំនួន១០លើកសម្រាប់ Union Berlinក្នុងអំឡុងពេលស្នាក់នៅរយៈពេលខ្លីរបស់គាត់ ដែលក្នុងនោះមាន ៣ នៅក្នុងក្របខ័ណ្ឌ Champions League ដោយគាត់រកបានមួយគ្រាប់។

Bonucci បាន​ប្រាប់​គេហទំព័រ​ក្លិប​ថា “បើ​ទោះ​បី​ជា​មាន​ការ​ធ្លាក់​ចុះ​ផ្នែក​កីឡា​ក៏​ដោយ វា​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ។ Union Berlin ពិតជាក្លិបពិសេសមួយដែលមានភាពស្និទ្ធស្នាល និងសាមគ្គីភាពច្រើន”។

បច្ចុប្បន្នក្រុម Fenerbahce នាំមុខលើកំពូលតារាងទួរគី មាន៥០ពិន្ទុពី១៩ប្រកួត នាំមុខក្រុមឈរលេខ២ Galatasaray ចំនួន២ពិន្ទុ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖