ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលជូនដំណឹងអោយ គេហទំព័រព័ត៌មាន សាន្តព្រហ្ម ធ្វើការកែតម្រូវនូវព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្ត កណ្តាលជូនដំណឹង ទុករយៈពេលឲ្យគេហទំព័រព័ត៌មាន សាន្តព្រហ្ម ២៤ម៉ោង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ធ្វើការកែតម្រូវនូវព័ត៌មានដែលបានចុះផ្សាយមិនពិតខាងលើជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចជំនាញនឹងចាត់ការតាមនីតិវិធី ។ 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្ទាប់ពីពិនិត្យឃើញថា គេហទំព័រព័ត៌មាន សាន្តព្រហ្ម ផ្សព្វផ្សាយនូវព័ត៌មានមិនពិតថា ក្មេ..ងស្រីម្នាក់ត្រូវជនបង្ក៧នាក់ វា..យធ្វើបា..បតែសមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋ ស្រុកកៀនស្វាយ មិនចា.ប់ខ្លួនទេ ថាមិនទាន់គ្រប់អា..យុ តើឯណាទៅយុ..ត្តិធម៌សម្រាប់ក្មេ..ងស្រីរងគ្រោះ?

ចំពោះករណីខាងលើ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចំណាត់ការទៅតាមនី..តិវិធីរួចហើយ។ 

ស្នងការដ្ឋាននគរបាលខេត្ត ទុករយៈពេលឲ្យគេហទំព័រព័ត៌មាន សាន្តព្រហ្ម ២៤ម៉ោង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ធ្វើការកែតម្រូវនូវព័ត៌មានដែលបានចុះផ្សាយមិនពិតខាងលើជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចជំនាញនឹងចាត់ការតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖