ព័ត៌មានទាន់ហេតុការណ៍៖

ផាកពិន័យតាមអនុក្រឹត្យលេខ៣៩​ ខណៈ​សមត្ថកិច្ច​រកឃើញយានយន្តល្មើសចំនួន ៤៩៣គ្រឿង​ នាថ្ងៃទី​២០​ មករា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤​នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃនេះ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​ រកឃើញយានយន្តល្មើសចំនួន ៤៩៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៨១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧១០គ្រឿង, រថយន្តធំ ២៤គ្រឿង, រថយន្តតូច ២១៣គ្រឿង និងម៉ូតូ ៤៧៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៩៣គ្រឿង  រថយន្តធំ ០៤គ្រឿង រថយន្តតូច ១០៥គ្រឿង និងម៉ូតូចំនួន ៣៨៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល២០ថ្ងៃ ពីថ្ងៃទី១-២០ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៣,៧៩៧គ្រឿង រថយន្តធំ ១៧២គ្រឿង រថយន្តតូច ២,៦២០គ្រឿង ម៉ូតូ ១១,០០៥គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០,០៦៣គ្រឿង, រថយន្តធំ ៦៣គ្រឿង, រថយន្តតូច ១,២៩៧គ្រឿង និងម៉ូតូ ៨,៧០៣គ្រឿង (៨,៧០៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ប្រុស​ ស


ចែករំលែក៖