ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៨លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០២នាក់), រងរបួសសរុប ១២នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០៣នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០១នាក់), ស្រវឹង ០១លើក (ស្លាប់ ០នាក់) និងកត្តាយាន ០២លើក (ស្លាប់ ០នាក់) ៕
ដោយ ៖ សហការី