ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សម្រេច ៖ 

មាត្រាមួយ.. មាត្រា១ មាត្រា២ មាត្រា១០ មាត្រា១២ និងមាត្រា១៥ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ កម្ពុជា ត្រូវបានធ្វើការកែសម្រួលដូចតទៅ៖

មាត្រា១ .. ថ្មី

អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា ដែលសរសេរជាអក្សរកាត់ថា ក.ជ.៨. ដើម្បីធ្វើការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍នៃ ព្រះរាជាណាចក្រកម្ពុជា ពង្រឹងនិងពង្រីកបទពិសោធនៃការអភិវឌ្ឍ និងភាពទាក់ទាញទេសចរណ៍ តាមរយៈការ ពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ជំរុញកិច្ចសហការភាពជាដៃគូនិងការចូលរួម រវាងផ្នែកសាធារណៈនិងផ្នែកឯកជនក្នុងការធានាគុណភាពសេវាកម្មនិងផលិតផលទេសចរណ៍ក្នុងការផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ។

មាត្រា២ .. ថ្មី

ក.ផ.៨. មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

– សិក្សាស្រាវជ្រាវ វិភាគស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយពីទីផ្សារទេសចរណ៍

– ផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

– ពង្រឹងនិងពង្រីកការចូលរួមគាំទ្រតាមគ្រប់រូបភាព រួមមានគំនិតផ្តួចផ្តើមរួមគ្នា ការចែករំលែកធនធាន ការផ្លាស់ប្តូរចំណេះដឹង ខាងផ្នែកសាធារណៈ ផ្នែកឯកជន និងដៃគូអភិវឌ្ឍលើការផ្សព្វផ្សាយនិងការអភិវឌ្ឍ ទេសចរណ៍កម្ពុជា

– សម្របសម្រួលជំរុញការផ្សព្វផ្សាយទាក់ទងនឹងវិស័យទេសចរណ៍ ដែលធ្វើឡើងដោយផ្នែកសាធារណៈ និងផ្នែកឯកជន

-ចូលរួមសម្របសម្រួលនិងជំរុញសកម្មភាពទាក់ទងនឹងទេសចរណ៍ ដែលរៀបចំឡើងដោយផ្នែកសាធារណៈ និងផ្នែកឯកជន តាមរយៈការផ្តល់អនុសាសន៍ គំនិតច្នៃប្រឌិត ជំនួយ និងការផ្ដល់ធនធានចាំបាច់របស់

ក.ផ.ផ.

– ចូលរួមយ៉ាងសកម្មក្នុងការប្រឹក្សាយោបល់លើការរៀបចំនិងអនុវត្តគម្រោង គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព

– ចូលរួមជំរុញការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ ពិធីបុណ្យ និងគំនិតផ្តួចផ្តើមទេសចរណ៍ផ្សេងទៀត

– សហការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ លើការលើកកម្ពស់គុណភាពសេវាកម្ម និងជំរុញ ផលិតផលទេសចរណ៍

– អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

មាត្រា១០. ថ្មី

-ក.ផ.៤. អាចបង្កើតគណៈកម្មការនានានិងក្រុមការងារជំនាញមួយចំនួនតាមការចាំបាច់ ដើម្បីធានា ប្រសិទ្ធភាពនៃកិច្ចដំណើរការរបស់ខ្លួន។

សមាសភាព តួនាទី និងភារកិច្ចនៃគណៈកម្មការនានានិងក្រុមការងារជំនាញនីមួយៗ ត្រូវកំណត់ដោយ សេចក្តីសម្រេចរបស់ប្រធាន ក.ផ.ជ. ឬសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

មាត្រា១២ .. ថ្មី

ក.ផ.៨. ត្រូវមានអង្គភាពប្រតិបត្តិមួយដែលគ្រប់គ្រងដោយនាយកប្រតិបត្តិ១ (មួយ) រូប។

នាយកប្រតិបត្តិ ត្រូវជាបុគ្គលដែលមានសញ្ជាតិខ្មែរនិងមិនធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋណាមួយ។ លក្ខណសម្បត្តិផ្សេងទៀតរបស់នាយកប្រតិបត្តិត្រូវកំណត់ក្នុងលក្ខន្តិកៈរបស់ ក.ផ.ផ.។ នាយកប្រតិបត្តិត្រូវតែងតាំងឬបញ្ចប់មុខតំណែងដោយសេចក្តីសម្រេចរបស់ប្រធាន ក.ផ.ផ.។ តួនាទីនិងភារកិច្ចរបស់នាយកប្រតិបត្តិ ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធាន ក.ផ.ផ.។ សមាសភាព តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អង្គភាពប្រតិបត្តិនៃ ក.ផ.៧. ត្រូវកំណត់ដោយសេចក្ដី សម្រេចរបស់ប្រធាន ក…។

មាត្រា១៥.. ថ្មី

ក.ផ.ជ. ត្រូវអនុម័តនីតិវិធីជាលាយលក្ខណ៍អក្សរ ដើម្បីកំណត់នូវបៀវត្ស លាភការ ថ្លៃបំពេញការងារ និងការចំណាយផ្សេងៗ ដែលត្រូវកំណត់ក្នុងលក្ខន្តិកៈ ឬសេចក្តីសម្រេចរបស់ ក.ផ.ផ.។

មាត្រាពីរ…បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាបី..រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖