ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានកើតឡើងចំនួន ១១លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៩នាក់ (ស្រី ០៤នាក់), រងរបួសសរុប ១៩នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ១៥នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ០៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៧លើក (ស្លាប់ ០៧នាក់, ធ្ងន់ ១១នាក់, ស្រាល ០២នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់), ប្រជែង ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់), និងកត្តាយាន ០២លើក (ស្លាប់ ០នាក់, ធ្ងន់ ០៣នាក់, ស្រាល ០២នាក់) ៕
ដោយ ៖ សិលា