ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៧ កុម្ភៈ ចំនួន ២៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៧ នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧៧ នាក់ (ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៩ករណី ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៧នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ៤៨នាក់(ស្រី ៤នាក់)

+ប្រើប្រាស់ ៨ករណី ឃាត់ ២៧នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែកុម្ភៈ រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ១៦៩,៩៨ក្រាម និង១២កញ្ចប់តូច។

-មេតំហ្វេតាមីន(Wy) = ១,៨៨ក្រាម។

លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១៣អង្គភាព

១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,៣៦ក្រាម។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៥,៦៥ក្រាម។

៤ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២១,០៩ក្រាម។

៥ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,៥០ក្រាម។

៦ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៧៩ក្រាម។

៧ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

៨ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ២កញ្ចប់តូច។

៩ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ៨៩,២៦ក្រាម។

១០ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

១១ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ស្រី ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៣០ក្រាម។

១២ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣១ក្រាម។

១៣ / ត្បូងឃ្មុំ៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ១០កញ្ចប់តូច។

PM : ៣អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨៣ក្រាម និងWy ១,៨៨ក្រាម។

២ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១៩,៧០ក្រាម។

៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៩ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖