ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ប្រជាពលរដ្ឋកាន់តែយល់ដឹងពីការប្រើប្រាស់គន្លងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ៖ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤ ចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនមានការកកស្ទះទេ លើកលែងច្រកចេញ ត្រែងត្រយឺងឆ្ពោះទៅរមណីយដ្ឋានគីរីរម្យ ត្រូវបានបើកច្រកបន្ថែមមួយទៀតសម្រួលចរាចរណ៍ចេញលឿន។

លោកបានបន្តថា ៖ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃដដែល មានចំនួនយានយន្តឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានចំនួន ១៨.៧០៧គ្រឿង។

លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរម្លឹកថា ៖ 🙏សូមប្រើប្រាស់គន្លងច្រកចេញ-ចូលផ្លូវល្បឿនលឿនឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការកកស្ទះ។

🙏 សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ៕ 

ដោយ ៖ សិលា


ចែករំលែក៖