ព័ត៌មានទាន់ហេតុការណ៍៖

ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ជាសង្ឃពិត មានដីកាស្របតាមសច្ចៈធម៌និងការពិត = បើនិយាយផ្ទុយពីការពិតនឹងត្រូវចុះនរកអវចី១០០ជាន់ងើបក្បាលមិនរួច?

២- កិត្តិយសនិងតម្លៃអាស្រ័យលើមនុស្សភាគច្រើនផ្តល់តម្លៃឲ្យ = មិនអាស្រ័យលើសម្លេងភាគតិចឬក្រុមឧទ្ទាមក្រៅច្បាប់ទេ?

៣- អាខ្លៅថាមិនរណបគណបក្សប្រជាជនកម្ពុជា = តែតាមការពិតទៅលុតក្រាបសុំសម្តេចតេជោ ហ៊ុន សែន សុំស្គាល់ចិត្តសម្តេច តែត្រូវសម្តេចទាត់ក្បាលចេញ?

៤- ការប្រើសិទ្ធិឯងត្រូវឲ្យក្រែងសិទ្ធិអ្នកដទៃផង = កុំឲ្យរំលោភសិទ្ធិគេដល់គេប្តឹងទើបភ្នែកសមិនល្អទេ?

៥- ការដកហូតស័ក្តិនិងបន្ថយស័ក្តិមន្ត្រីកងកម្លាំង = គឺជាការអនុវត្តវិន័យម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន?

៦- វិទ្យុដែលផ្សាយព័ត៌មានដោយធ្វើអត្ថាធិប្បាយថែមថយតាមការយល់ឃើញផ្ទាល់ខ្លួនរបស់បុគ្គលិកវិទ្យុ = គឺជាការតាំងខ្លួនជាចៅក្រមកាត់សេចក្តីលើព័ត៌មានប្រាស់ចាកពីក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន?

៧- ការរុករករ៉ែក្រោមដីខុសច្បាប់ = ភាគច្រើនជាអំពើអនាធិបតេយ្យរបស់ប្រជាជនមួយចំនួនចំណាកស្រុកពីទីឆ្ងាយៗ?

៨- ប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយាមិនដែលផ្សាយព័ត៌មានត្រឹមត្រូវតាមការពិតទេ = វាតែងតែផ្សាយបំផ្លើសការពិតនិងដាក់កំហុសលើរាជរដ្ឋាភិបាលនិងអាជ្ញាធរជានិច្ច?

៩- ការតវ៉ារឿងក្តីតាមផ្លូវតុលាការគឺជារឿងត្រឹមត្រូវតាមច្បាប់ = ការដើរស្រែកតាមទីសាធារណប្ញរត់ទៅពឹងបរទេសជាការឥតប្រយោជន៍។

១០- ករណី កឹម សុខា ខុសគ្នាពីរឿងរបស់លោកស្រីអោង សានស៊ូឃ្យី = រឿងទាំង២នេះខុសគ្នាដូចមេឃនឹងដី? ៕ 

ដោយ ៖ សិលា


ចែករំលែក៖