ព័ត៌មានទាន់ហេតុការណ៍៖

នាយប់ថ្ងៃទី១២​ កុម្ភៈ​! លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ បានឃាត់យានយន្តល្មើស ចំនួន១០០គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ នៅព្រឹកថ្ងៃ​ទី១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ តាមបណ្ដាខណ្ឌ​ក្នុង​រាជធានីភ្នំពេញ​ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ បានឃាត់យានយន្តល្មើស ចំនួន១០០គ្រឿង។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន១០០គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង, ម៉ូតូ ចំនួន៦៤គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៦១គ្រឿង

+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន៣៤គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន២១នាក់

-អ្នកបើកបររថយន្ត ចំនួន១៣នាក់ 

+កម្រិត ០.៤០ mg/L ឡើង ចំនួន២៧គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន២១នាក់

-អ្នកបើកបររថយន្ត ចំនួន០៦នាក់

២.បទល្មើសផ្សេងៗ ចំនួន៣៩គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន២១នាក់

-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន១៣គ្រឿង

-រថយន្តជិះបញ្រ្ចាសទិស ចំនួន០១គ្រឿង

-រថយន្តកែច្នៃភ្លេីង ចំនួន០៣គ្រឿង

-អ្នកបេីកបរម៉ូតូផ្ទុកសារធាតុជាតិ ចំនួន០១នាក់៕

ដោយ​៖ តារា​


ចែករំលែក៖