ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានី នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ តាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល បានឃាត់យានយន្តល្មើស ចំនួន១០០គ្រឿង។
ប្រភពដដែលបន្តថា ជាក់ស្ដែងលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន១០០គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង, ម៉ូតូ ចំនួន៦៤គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៦១គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន៣៤គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២១នាក់
-អ្នកបើកបររថយន្ត ចំនួន១៣នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន២៧គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២១នាក់
-អ្នកបើកបររថយន្ត ចំនួន០៦នាក់
២.បទល្មើសផ្សេងៗ ចំនួន៣៩គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន២១នាក់
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន១៣គ្រឿង
-រថយន្តជិះបញ្រ្ចាសទិស ចំនួន០១គ្រឿង
-រថយន្តកែច្នៃភ្លេីង ចំនួន០៣គ្រឿង
-អ្នកបេីកបរម៉ូតូផ្ទុកសារធាតុជាតិ ចំនួន០១នាក់៕
ដោយ៖ តារា