ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកមោងឫស្សី បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ក្នុងករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើពូថៅកាប់ក្បាលបុរសម្នាក់ឱ្យរងរបួសធ្ងន់)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៣ខែ កុម្ភ:ឆ្នាំ២០២៤ វេលាម៉ោង២១ និង ២២នាទី ក្នុងបរិវេណវត្តទួលព្រុំ ត្រង់ចំណុចក្រុមទី១១ ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មាន ករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ០១ បានកើតឡើងបង្កដោយជនសង្ស័យឈ្មោះ អាត វិត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំក កោះ ស្រុកមោងឫស្សី ប្រដាប់ ដោយពូ-ថៅ បានធ្វើសកម្មភាពកា-ប់ទៅលើជនរងគ្រោះ ឈ្មោះ នីម សាវី ភេទប្រុស អាយុ–ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី បណ្តាលឱ្យរងរបួសហេីយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងនោះចំក្បាលពីក្រោយដេរចំនួន០៨ថ្នេរ និងក្រោមកញ្ចឹងកខាងស្ដាំ ដេរ០២ថ្នេរ ដោយមូលហេតុ ជនសង្ស័យស្រវឹងស្រា ។
បន្ទាប់ពីបានទទួលព័ត៌មាននេះ និងស្រមតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន សានស្នងការនៃស្នងការដ្ឋានត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងនែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកនិង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលកកោះចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនស ង្ស័យឈ្មោះ អាត វិត ភេទប្រុស អាយុ២៩ឆ្នាំ ឃាត់ខ្លួនបាននៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង១៥និង៥០នាទី ត្រង់ចំណុចក្រុមទី១១ ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ