ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះ​តែទឹក​ប្ដូរ​និស្ស័យ​! បុរសម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្រោយ​ប្រើពូថៅ​កាប់ក្បាលបុរសម្នាក់ឱ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកមោងឫស្សី​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើពូថៅ​កាប់ក្បាលបុរសម្នាក់ឱ្យរងរបួសធ្ងន់)។ 

ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី១៣ខែ កុម្ភ:ឆ្នាំ​២០២៤ វេលាម៉ោង២១ និង ២២នាទី ក្នុងបរិវេណវត្តទួលព្រុំ ត្រង់ចំណុចក្រុមទី១១ ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មាន ករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ០១ បានកើតឡើងបង្កដោយជនសង្ស័យឈ្មោះ អាត វិត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំក កោះ ស្រុកមោងឫស្សី ប្រដាប់ ដោយពូ-ថៅ បានធ្វើសកម្មភាពកា-ប់ទៅលើជនរងគ្រោះ ឈ្មោះ នីម សាវី ភេទប្រុស អាយុ–ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី បណ្តាលឱ្យរងរបួសហេីយត្រូវបានក្រុមគ្រួសារ​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងនោះចំក្បាលពីក្រោយដេរចំនួន​០៨ថ្នេរ និងក្រោមកញ្ចឹងកខាងស្ដាំ ដេរ០២ថ្នេរ ដោយមូលហេតុ ជនសង្ស័យស្រវឹងស្រា ។

 បន្ទាប់ពីបានទទួលព័ត៌មាននេះ និងស្រមតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ សានស្នងការនៃស្នងការដ្ឋាន​ត់​ដំ​បង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងនែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកនិង​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលកកោះចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនស ង្ស័យឈ្មោះ អាត វិត ភេទប្រុស អាយុ២៩ឆ្នាំ ឃាត់​ខ្លួនបាននៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២​០​២៤ វេលាម៉ោង១៥និង​៥០នាទី ត្រង់ចំណុចក្រុមទី១១ ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរ​បា​ល​ស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖