ព័ត៌មានទាន់ហេតុការណ៍៖

សូម គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ មនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១២នាក់នាថ្ងៃទី២០ កុម្ភៈនេះ

ចែករំលែក៖

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានបណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ និងកើតឡើងចំនួន ១០លើក។ ដូច្នេះ សូម គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ជាក់ស្ដែង យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលេីនេះ បានកើតឡើងចំនួន ១០លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០១នាក់), រងរបួសសរុប ១២នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៥នាក់ (យប់ ០២នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០៤នាក់, ស្រាល ០១នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៥នាក់, ស្រាល ០១នាក់), ប្រជែង ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០នាក់ និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) ៕

ដោយ ៖តារា


ចែករំលែក៖