ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ករណីលួចម៉ូតូនៅស្រុកមុខកំពូល

ចែករំលែក៖

កណ្ដាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវនគរបាលស្រុកមុខកំពូលឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១៧និង៤០នាទី ចំណុច មុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែ អ៉ីម ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅសព្វថ្ងៃភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ ឌឹម គីមហ័ង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានទីលំនៅសព្វថ្ងៃភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ រិទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (គេចខ្លួន)។វត្ថុតាងចាប់យករួមមាន÷
១.ម៉ូតូម៉ាក SUZUKI NEX ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BT-7007 ចំនួន ០១គ្រឿង ។(របស់ជនរងគ្រោះ) ។
ប្រភពដដែលបន្តថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច។ លើកទី១ នៅថ្ងៃមិនចាំ ខែ០១ ឆ្នាំ២០២៤ ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពលួចម៉ូតូម៉ាក់ហុងដាC125 ពណ៌ខ្មៅស៊េរីឆ្នាំ2022បានចំនួន០១គ្រឿង នៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ លើកទី២ នៅថ្ងៃទី១៩.០២.២០២៤វេលាម៉ោង ១៧:២០នាទី ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ចេញពីស្ពានលេខ ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គោលបំណងដើរធ្វើសកម្មភាពលួចម៉ូតូ។ ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុបានឃើញម៉ូតូរបស់ជនរងគ្រោះម៉ាក SUZUKI NEX ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1BT-7007 ទុកនៅមុខផ្ទះជាប់ផ្លូវបេតុង ដោយមានសោរជាប់នៅម៉ូតូ ជនសង្ស័យក៏ឈប់ម៉ូតូ រួចជនសង្ស័យឈ្មោះ ឌឹម គីមហ័ង ក៏ចុះទៅធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះតែម្ដង ចំណែកជនសង្ស័យឈ្មោះ រិទ្ធី ជិះម៉ូតូទៅមុនតាមផ្លូវបេតុងខាងមុខ ហើយជនសង្ស័យឈ្មោះ ឌឹម គីមហ័ង ក៍ជិះម៉ូតូរបស់ជនរងគ្រោះឡើងតាមផ្លូវជាតិលេខ ៦ ភ្លាមនោះជនរងគ្រោះឃើញក៏ស្រែក ចោៗ ក៏មានប្រជាពលរដ្ឋជួយដេញតាម ដល់ចំណុចមុខផ្សារព្រែកអញ្ចាញថ្មី ជនសង្ស័យក៏ជិះម៉ូតូទៅប៉ះរថយន្តអ្នកដំណើរ បណ្ដាលឱ្យដួលម៉ូតូក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញឃាត់ខ្លួនបានយកមកធ្វើការសាកសួរតែម្ដង ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួននិងបក្សពួកឈ្មោះរិទ្ធី ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

តុង ឡេង


ចែករំលែក៖