ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌ​ទួលគោក​ ចុះអប់រំម្ចាស់ភោជនីយដ្ឋានយីហោ​ 24H.DN ខណៈ​ភ្ញៀវឡូឡាបង្កសំឡេងរំខានដល់ពលរដ្ឋជិតខាង​នាពេលរាត្រី​

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំង​ភោជនីយដ្ឋានយីហោ​ 24H.DN​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ចុះអនុវត្តវិធានការ​ណែនាំ​អប់រំមិនឱ្យ​ឡូឡាបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋកំពុង​ដេកលង់លក់​នាពេលរាត្រី​។ 

សូមជម្រាបថា​ ក្រោយពីប្រជាពលរដ្ឋប្តឹងរាយការណ៍មកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញនាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះអប់រំម្ចាស់ភោជនីយដ្ឋានមួយកន្លែង ភ្ញៀវឡូឡាបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋអ្នកជិតខាងរហូតដល់យប់ជ្រៅនិងឲ្យម្ចាស់ហាងធ្វើកិច្ចសន្យាមិនឲ្យមានបង្កសំឡេងរំខានដល់អ្នកជិតខាងទៀតនោះឡើយ។ 

ជាមួយគ្នានោះ​ មន្រ្តីជំនាញ​ ក៏បានអំពាវនាវ​ឱ្យអាជីវករ​ដែលរកស៉ី​បេីកភោជនីយដ្ឋាន​ ឫហាងផឹកស៉ីដែលមាន​ឧបករណ៍​បំពង​សំឡេង​គួរតែ​ចាក់ភ្លេង​តន្ត្រី​តិចៗ​ ដេីម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ជិត​ខាង​ កំពុង​លង់លក់​ក្នុង​ដំណេក​របស់​ពួកគាត់​ផងដែរ៕

ដោយ៖ តារា


ចែករំលែក៖