ខេត្តក្រចេះ ៖ នៅចន្លោះម៉ោង៥ទៀបភ្លឺ ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ មានករណី ខ្យល់គរ(ដេកស្លាប់) ដោយជនរងគ្រោះមានឈ្មោះ កុច សុធារ៉ា ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី។
តាមការផ្តល់ចំលើយរបស់ឈ្មោះ សារី សម្ផស្ស ត្រូវជាប្រពន្ធបានប្រាប់ថា យប់ថ្ងៃកេីតហេតុទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២១និង២០នាទី ជន រងគ្រោះបានចូលដេកក្នុងផ្ទះក្រៅបន្ទប់តែម្នាក់ឯង។ រហូតដល់វេលាម៉ោងប្រហែល ៥ព្រឹក ខ្លួនជាប្រពន្ធ បានដេីរចេញពីបន្ទប់ទៅហៅជនរងគ្រោះ(ប្តី) ដើម្បីឲ្យនិយាយទូរស័ព្ទជាមួយឪពុកក្មេកប៉ុន្តែ ជនរងគ្រោះបានដេកស្លាប់បាត់ទៅហេីយ មិនដឹងស្លាប់ពីពេលណាទេ។
ក្រោយពីពិនិត្យសាកសព និងប្រមូលព័ត៌មានជុំវិញកន្លែងកេីតហេតុ សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះ ពិតជាបានស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន ។
ក្រោយពីបានធ្វើការពិនិត្យសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សូរិយា