ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យខ្យល់គរដេកស្លាប់ក្រៅបន្ទប់តែ ម្នាក់ឯងនៅក្រុងក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅចន្លោះម៉ោង៥ទៀបភ្លឺ​ ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ​ ខេត្តក្រចេះ  មានករណី​ ខ្យល់គរ(ដេកស្លាប់) ដោយជនរងគ្រោះមានឈ្មោះ កុច សុធារ៉ា ភេទ ប្រុស អាយុ ៣៥ឆ្នាំ​ មានទីលំនៅចំណុចកេីតហេតុខាងលេី។ 

តាមការផ្តល់ចំលើយរបស់ឈ្មោះ សារី សម្ផស្ស ត្រូវជាប្រពន្ធ​បានប្រាប់ថា ​យប់ថ្ងៃកេីតហេតុទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤​ វេលាម៉ោងប្រហែល២១និង២០នាទី ​ ជន រងគ្រោះបានចូលដេកក្នុងផ្ទះក្រៅបន្ទប់តែម្នាក់ឯង។ រហូតដល់វេលាម៉ោងប្រហែល ៥ព្រឹក ខ្លួនជាប្រពន្ធ បានដេីរចេញពីបន្ទប់ទៅហៅជនរងគ្រោះ(ប្តី) ដើម្បីឲ្យនិយាយទូរស័ព្ទជាមួយឪពុកក្មេកប៉ុន្តែ ជនរងគ្រោះ​បានដេកស្លាប់បាត់ទៅហេីយ មិនដឹងស្លាប់ពីពេលណាទេ។ 

ក្រោយពីពិនិត្យសាកសព និងប្រមូលព័ត៌មានជុំវិញកន្លែងកេីតហេតុ សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះ ពិតជាបានស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន​ ។

ក្រោយពីបានធ្វើការពិនិត្យសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សូរិយា


ចែករំលែក៖