ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំលើកទី ៣ របស់ អ.ដ.ក.​

ចែករំលែក៖

ភ្នំពេញ ៖ នារសៀល ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤,​  លោក កើត រិទ្ធ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៣ របស់ អ.ដ.ក.​ ដោយមានការអញ្ជេីញចូលរួម​ពីសំណាក់ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។  

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំលើកទី​ ៣ នេះ ត្រូវបានរៀបចំទ្បេីង​ដេីម្បី​ពិនិត្យ​ និងពិភាក្សាលេីកិច្ចការសំខាន់​ ចំនួន​ ២ ហេីយជា​លទ្ធផល អង្គ​ប្រជុំ​បានសម្រេច:

ទី១- សម្រេចជ្រេីសរេីសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន​ ៣០​ រូប​ និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្ត​ ចំនួន​ ៦០​ រូប។ 

ទី២- អនុម័ត​ជាគោលការណ៍​លេីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីឯកសណ្ឋាន និងស្លាកឈ្មោះរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ 

ទន្ទឹមនេះ  អង្គប្រជុំ​បានសម្រេចរៀបចំកិច្ចប្រជុំ​លេីកទី​ ៤​ របស់ខ្លួននៅសប្តាហ៍ក្រោយ​ ដេីម្បីពិនិត្យ​ និងសម្រេចលើ​ឯកសារចាំបាច់ផ្សេងទៀតរបស់ អ.ដ.ក.៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖