ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ​ ខួបលេីកទី​១១៣​ ទិវាអន្តរជាតិ​នារី​ ០៨​ មីនា​ ឆ្នាំ​២០២៤​ ក្រោម​មូលបទ​ ” ស្រ្តី​ និង​ក្មេង​ស្រី​ ក្នុង​បរិវត្ត​កម្ម​ឌីជីថល​ “

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧  ខែមីនា  ឆ្នាំ២០២៤  រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំពិធី អបអរសាទរ​ ខួបលេីកទី​១១៣​ ទិវាអន្តរជាតិ​នារី​ ០៨​ មីនា​ ឆ្នាំ​២០២៤​ ក្រោម​មូលបទ​ ” ស្រ្តី​ និង​ក្មេង​ស្រី​ ក្នុង​បរិវត្ត​កម្ម​ឌីជីថល​ “  ក្រោមអធិបតីភាព ឯកឧត្តម ប៉ា  សុជាតិវង្ស  អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និង លោកជុំទាវ           

      ពីធីនេះក៏មានការចូលរួមផងដែរពីលោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី , លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី , លោកម៉ៅ  សឿត អធិការនគរបាលខណ្ឌ  លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីជាស្ត្រីនៃរដ្ឋបាលខណ្ឌច្បារអំពៅ សរុបចំនួន ៣២៦ នាក់ ក្នុងម្នាក់ៗទទួលបានសំពត់សឹងចំនួន១ និងថវិកាមួយចំនួន ៕

ដោយ៖ សណ្តោស


ចែករំលែក៖