ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំពិធី អបអរសាទរ ខួបលេីកទី១១៣ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៤ ក្រោមមូលបទ ” ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល “ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និង លោកជុំទាវ ។
ពីធីនេះក៏មានការចូលរួមផងដែរពីលោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី , លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី , លោកម៉ៅ សឿត អធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីជាស្ត្រីនៃរដ្ឋបាលខណ្ឌច្បារអំពៅ សរុបចំនួន ៣២៦ នាក់ ក្នុងម្នាក់ៗទទួលបានសំពត់សឹងចំនួន១ និងថវិកាមួយចំនួន ៕
ដោយ៖ សណ្តោស