ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ បណ្ដាលឱ្យមនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ០៨នាក់ និងកើតឡើងចំនួន ០៥លើក។ ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ០៥លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០០នាក់), រងរបួសសរុប ០៨នាក់ (ស្រី ០០នាក់), រងរបួសធ្ងន់ ០៣នាក់ (ស្រី ០០នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០២នាក់)។
ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០២នាក់, ធ្ងន់ ០១នាក់, ស្រាល ០៣នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) និងមិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់)។
គួរជម្រាបជូនថា នាយកដ្ឋាននគរបាលចរាចរណ៍នៅថ្ងៃនេះដែរ ក៏បានបង្ហាញលទ្ធផលរយៈពេល ០៨ថ្ងៃ ពីថ្ងៃទី០១-០៨ ខែមីនា ឆ្នាំ២០២៤ យានយន្តចូលគោលដៅចំនួន ៤,៣៣០គ្រឿង រថយន្តធំ ១៤៩គ្រឿង រថយន្តតូច ១,១៧៥គ្រឿង ម៉ូតូ ៣,០០៦គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៣៥៧គ្រឿង, រថយន្តធំ ៥៣គ្រឿង, រថយន្តតូច ៧១៦គ្រឿង និងម៉ូតូ ២,៥៨៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេសផងដែរ៕
ដោយ៖ តារា