ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់នគរបាលស្រុកសាលាក្រៅ កាលពីវេលាម៉ោង ១៧និង៤០នាទី ថ្ងៃទី១៦ខែ មីនា ឆ្នាំ២០២៤ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទចំនួន ០១ នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
-ជនត្រូវចោទ ឈ្មោះ អាន ប៊ុនធឿន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពាក់ព័ន្ធក្នុងករណីរំលោភលើទំនុកចិត្តប្រព្រឹត្តនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចជំនាញបានបន្តឱ្យដឹងថា ជនត្រូវចោទខាងលើ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក ហ៊ុយ ទីហួ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕
ដោយ៖ ស សារ៉េត