ភ្នំពេញ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ដល់សិស្សានុសិស្សនៅតាមសាលារៀន ស្ថិតនៅភូមិថ្មដារ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញសិស្សសរុបចំនួន ៣០០នាក់ សិស្សស្រី ១៥០នាក់។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ លោកតែងតែចាត់ណែនាំឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងមន្ត្រីក្រោមឱវាទទាំងអស់នៅក្នុងមូលដ្ឋាន ត្រូវផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋដូចជា ថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ធ្វេីសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឱ្យបានឆាប់រហ័ស។
ជាមួយគ្នានោះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស និងចុះត្រួតពិនិត្យទីតាំង និងធ្វេីការអប់រំដល់យុវជនដែលមានការប្រមូលផ្ដុំដែលអាចបង្ករមានឱ្យបញ្ហាក្មេងទំនេីង អសន្តិសុខ និងមាការរំខានដល់ប្រជាពលរដ្ឋដទៃ នៅក្នុងមូលដ្ឋាខណ្ឌកំបូល រាជធានីភ្នំពេញផងដែរ៕
ដោយ៖ តារា