ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Play-off Euro 2024 បានចប់សព្វគ្រប់ហើយ ដោយរកឃើញ៣ក្រុមដែលមានសិទ្ធិឡើងទៅកាន់ព្រឹត្តិការណ៍នៅប្រទេសអាល្លឺម៉ង់ឆ្នាំនេះ។ ៣ក្រុមបន្ថែមដែលនឹងមានសិទ្ធិលេងនៅយូរ៉ូ២០២៤គឺប៉ូឡូញ(យកឈ្នះវែល), អ៊ុយក្រែន (យកឈ្នះអ៊ីស្លង់) និងហ្សកហ្ស៊ី (យកឈ្នះក្រិក)។
ក្រុមចំនួន១២បានចូលលេងវគ្គ Play-off ដោយផ្អែកលើលទ្ធផលរបស់ពួកគេនៅក្នុង Nations League ឆ្នាំ២០២២–២០២៣។ ក្នុងនោះត្រូវបានកាត់បន្ថយមកត្រឹម៦ក្រុមបន្ទាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-off កាលពីថ្ងៃព្រហស្បតិ៍និងយក៣ក្រុមដែលបានឈ្នះកាលពីថ្ងៃអង្គារ។
ក្រុមដែលមានកៅអីទៅកាន់ Euro 2024 នៅអាល្លឺម៉ង់ទាំង២៤ប្រទេស ដោយចែកចេញជា៦ពូលរួមមាន៖
ពូល A៖ អាល្លឺម៉ង់, ស្កុតឡេន, ហុងគ្រី, ស្វីស
ពូល B៖ អេស្ប៉ាញ, ក្រូអាត, អ៊ីតាលី, អាល់បានី
ពូល C៖ ស្លូវេនី, ដាណឺម៉ាក, ស៊ែប៊ី, អង់គ្លេស
ពូល D៖ ហូឡង់, អូទ្រីស, បារាំង, ប៉ូឡូញ
ពូល E៖ បែលហ្ស៊ិក, ស្លូវ៉ាគី, រូម៉ានី, អ៊ុយក្រែន
ពូល F៖ ទួរគី, ព័រទុយហ្គាល់, សាធារណរដ្ឋឆេក, ហ្សកហ្ស៊ី
ការប្រកួត Euro 2024 នឹងចាប់ផ្តើមជាផ្លូវការនៅអាឡឺម៉ង់នៅថ្ងៃសុក្រ ទី១៤ខែមិថុនា នៅកីឡដ្ឋាន Allianz Arena ដែលជាផ្ទះរបស់ក្រុម Bayern Munich។ ស្កុតឡេននឹងក្លាយជាក្រុមដែលត្រូវជួបម្ចាស់ផ្ទះក្នុងការប្រកួតដំបូងនៃការប្រកួត។ ការប្រកួតនឹងបន្តរយៈពេលមួយខែ ហើយនឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា នៅ Olympiastadion ក្នុងទីក្រុង Berlin ៕
ដោយ៖ ភារៈ(រូបភាព ៖ UEFA.com)