ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយគាស់សោរ ទ្វារផ្ទះ លួចម៉ូតូ យកទៅលក់ បានលុយ២០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន នៅរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្រោយគាស់សោរ ទ្វារផ្ទះ លួចម៉ូតូ យកទៅលក់ បានលុយ២០០ដុល្លារ ដើរស៊ីចាយអស់ ចំណែកបក្ខពួក ម្នាក់ទៀត កំពុងរត់គេចខ្លួន។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយដឹង ថា ៖ ជនរងគ្រោះឈ្មោះ រស់ សុជាតា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន។

ចំណែកជនសង្ស័យឈ្មោះ រ៉ា សំណាង អាយុ១៦ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅភូមិកោះគរ សង្កាត់រង្កាខ្ពស់ ខណ្ឌតាខ្មៅ ក្រុងភ្នំពេញ (មានសារធាតុញៀន) ឃាត់ខ្លួន។ សម្ភារៈបាត់បង់រួមមាន ៖ ម៉ូតូ០១គ្រឿង ម៉ាក zusuki let ពណ៌ស ស្លាកលេខ ភ្នំពេញ 1HJ-83231

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បន្តថា នៅ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ មុនពេលកើតហេតុ ជនរងគ្រោះបាន ចាក់សោទ្វាផ្ទះដោយទុកម៉ូតូ នៅក្នុងផ្ទះហើយបានទៅលេងផ្ទះ នៅ ស្រុកកំណើត នាខេត្តកំពង់ចាម លុះដល់ម៉ោងជាង៥ល្ងាចដើរចូលមើលក្នុងផ្ទះ ស្រាប់តែបាត់ម៉ូតូ ភ្លាមនោះជនរងគ្រោះបាន ឡើង ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរកាខ្ពស់។ ក្រោយ ធ្វើសកម្មភាពលួចបានសម្រេចជនសង្ស័យជិះម៉ូតូដែលលួចបាន មក ស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ យកម៉ូតូទៅលក់អោយបុរស់ម្នាក់មិន ស្គាល់អត្តសញ្ញាណនៅម្តុំឃ្លាំរំសេវបានប្រាក់២០០ដុល្លារ ស៊ីចាយ អស់។

លុះនៅម៉ោង២រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងខណ្ឌ និង កំលាំងប៉ុស្តិ៍ស្វាយប៉ាក ចេញល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញ ជនសង្ស័យដើរ នៅចំណុចផ្លូវលំ ក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានកាសង្ស័យក៏នាំយកមកប៉ុស្តិ៍ ដើម្បី ធ្វើការសាកសួរ ក្រោយសមត្ថកិច្ច ប្រើប្រាស់វិធានការជំនាញ សាកសួរយកចម្លើយ លើជនសង្ស័យ បានឆ្លើយសារាភាពថា រូបខ្លួន និងបក្សពួកម្នាក់ទៀត ធ្វើសកម្មភាពលួចគាស់ផ្ទះនៅត្រង់ចំណុច កើតហេតុខាងលើ។

បច្ចុប្បន្នអធិការខណ្ឌឬស្សីកែវបានប្រគល់ជនសង្ស័យអោយអធិការក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖