ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ «អំណឹះនេះតទៅត្រីណាស្អុយត្រូវដកត្រីនោះចេញ»

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងនៅថ្ងៃទី២៧មីនានេះដោយជំរុញឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ពង្រឹងវិន័យដើម្បីដកបណ្ដាសាដែលគេតែងមុសាលើអង្គចៅក្រមថា «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់»ដោយពីអំណឹះនេះតទៅត្រីណាស្អុយត្រូវដកត្រីនោះចេញ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌យ៉ាងដូច្នេះគឺជាការឯកភាពជាមួយការលើកឡើងរបស់ប្រធានតុលាការកំពូល លោក ជីវ កេង ដែលចូលរួមក្នុងឱកាសក្រសួងយុត្តិធម៌បើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣។ 

នៅក្នុងជំហរម៉ឺងម៉ាត់ លោកបានសង្កត់ធ្ងន់ថា មិនអនុញ្ញាតឲ្យត្រីមួយដែលស្អុយមកសម្អុយត្រីមួយកន្ត្រកទេ ដើម្បីសម្រេចទិសដៅផ្ដល់សេវាយុត្តិធម៌ឲ្យបានល្អប្រសើរ គុណភាពនិងកាន់តែសុក្រឹត្យ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើប្រព័ន្ធយុត្តិធម៌ ៕

ប្រភព ៖ ទទក


ចែករំលែក៖