ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញធុនធំ​បេីកបុករុឺម៉កលក់សាច់គោទាំងកំរោលបណ្តាលឱ្យខូចខាតយ៉ាងដំណំ​និងបង្កឱ្យស្ត្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បានរងរបួសធ្ងន់ធ្ងរ​ បន្ទាប់ពីបេីកម៉ូតូសណ្ដោងរុឺមកមកឈប់លក់សាច់គោនៅចិញ្ចេីមផ្លូវត្រូវបានរថយន្តដឹកទំនិញធុនធំបេីកមកបុកទាំងកំរោល​បណ្តាលឱ្យខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​២​និង៣០នាទីរសៀលថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ​២០២៤​ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស​ ក្នុងភូមិព្រៃវែងខាងកេីត​ សង្កាត់ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។ 

​   បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ជារៀងរាលថ្ងៃគេតែងឃេីញស្ត្រីរងគ្រោះបេីកម៉ូតូសណ្ដោងរុឺម៉កមកចតនៅលេីចិញ្ចេីមផ្លូវដេីម្បីលក់សាច់គោ​ ។ នៅថ្ងៃកេីតហេតុស្ត្រីរងគ្រោះកំពុងរៀបចំអីវ៉ាន់លក់សាច់គោដូចសព្វដង​ ក៏ស្រាប់តែមានរថយន្តដឹកទំនិញធុនធំមួយគ្រឿង​ ក្បាលពណ៌ស​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 4A-8891 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងព្រៃស​ ក្នុងទិសដៅពីលិចមកកេីតដោយល្បឿនយ៉ាងលឿន​ ហេីយស្រាប់តែរេចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉កលក់សាច់គោ​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង​ តែស្ត្រីម្នាក់ជាអ្នកលក់សាច់គោបានរងរបួសធ្ងន់ធ្ងរ​ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត​ ។ ដោយឡែកតៃកុងរថយន្តបង្កក៏ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋានចាត់ការបន្ត​ ។ 

​    ក្រោយមក​ អាជ្ញាធរមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ​ ចុះធ្វេីការវាស់វែងយករថយន្តបង្ក​និងរុឺម៉ូតូសណ្ដោងរុឺម៉ក​ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដេីម្បីរង់ចាំដោះស្រាយនាពេលក្រោយតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖