ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ដាក់ចេញសេចក្តីណែនាំស្តីពីវិធានការក្នុងការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាអាទិភាពនយោបាយដ៏សំខាន់ ដោយបានដាក់ចេញនូវបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាព ការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់។ បទបញ្ជាលេខ០១ បប គឺជាការអនុវត្តគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីឱ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកបដោយភាពស្អាតស្អំនិងភាពជា គំរូនៃការអនុវត្តច្បាប់ ដែលបទបញ្ជានេះត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋនិងមហាជនទូទៅ ទាំងក្នុងនិងក្រៅប្រទេស។
ដោយមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ព្រមទាំងក្នុងគោលបំណងដើម្បីឱ្យដំណើរការនៃការធ្វើតេស្តរកសារធាតុញៀនក្នុង ទឹកមូត្រចំពោះមន្ត្រីរាជការ នគរបាលជាតិ យោធិន និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់របស់ក្រសួង ស្ថាប័ន អង្គភាព ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អនុលោមតាមបទបញ្ជាលេខ០១ បប នេះ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាព អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.)៕
សូមអានព័ត៌មានលម្អិតការដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម៖