ព័ត៌មានទាន់ហេតុការណ៍៖

Liverpool ចូលរួម Man Utd និង Chelsea ប្រជែងចង់បានខ្សែបម្រើ Joao Neves ពី Benfica

ចែករំលែក៖

ខ្សែបម្រើ Benfica ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការផផ្លាស់ប្តូរដ៏ធំបន្ទាប់ពីកីឡាករ Joao Neves ពីលីកកំពូលព័រទុយហ្គាល់រូបនេះ ត្រូវបានចាប់អារម្មណ៍ពីក្លិបធំៗមួយចំនួននៅតំបន់អឺរ៉ុប ហើយក្លិបរបស់គាត់អាចនឹងត្រូវរក្សាទុកនៅក្នុងក្រុមបន្ត ខណៈដែលដាក់លក្ខខណ្ឌយ៉ាងច្រើនរហូតដល់១២០លានអឺរ៉ូ។ មាន​ការ​អះអាង​ថា​ ភាគីក្លិបសាមីអាចនឹងចង់​បង្កើន​ចំនួន​នោះ​រហូតដល់១៥០លាន​អឺរ៉ូ។

ក្លិ​​បបិសាចក្រហម Manchester United ត្រូវបានទាក់ទងអស់រយៈពេលជាច្រើនខែ ហើយ Joao Neves រូបនេះក៏មានក្លិប Liverpool បានចូលរួមការប្រជែងជាមួយបិសាចក្រហម និង Chelsea ដែលសុទ្ធសឹងជាក្លិបនៅលីកកំពូលអង់គ្លេស

ជាមួយគ្នានេះក្លិប Bayern Munich និង PSG ក៏ទទួលបានចាប់អារម្មណ៍ផងដែរ។ Liverpool ទំនង​ជា​មាន​ប្រៀប​ក្នុង​ក្រប​ខ័ណ្ឌ Champions League លើ​គូ​ប្រជែង Premier League របស់​ពួក​គេ ដោយ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​អាក្រក់​របស់ Manchester United កាលពីនៅទឹកដី Brentford ​ថ្ងៃ​សៅរ៍​ទំនង​ជា​ឃើញ​ឱកាស​របស់​ពួក​គេ​កន្លង​ទៅ រីឯ Chelsea កាន់តែដុនដាបក្នុងការប្រជែងកៅអី UCL។

មិនមានការអះអាងពីការផ្តល់ជូន ឬការពិភាក្សាជាមួយក្លិប Liverpool, Chelsea ឬ Manchester United ឡើយ ដោយខ្សែបម្រើវ័យ១៩ឆ្នាំ Joao Neves ផ្តោតលើការលេងនៅក្លិបបច្ចុប្បន្នរបស់គាត់ និងដំណើរស្វែងរករបស់គាត់ដើម្បីក្លាយជាកីឡាករពេញលេញនៅលីកកំពូលអឺរ៉ុបដូច្នេះគ្មានអ្វីធំដុំទេនៅដំណាក់កាលនេះទេ ប៉ុន្តែពិតជាស្ថានភាពដែលត្រូវមើលមុនការដោះដូរកីឡាកររដូវក្តៅមកដល់។

គួរបញ្ជាក់ថា ខ្សែបម្រើ Joao Neves បានបង្ហាញខ្លួនឲ្យក្រុមឈុតធំ Benfica បាន៤៤ប្រកួតរកបាន៤គ្រាប់ ខណៈដែលក្នុងជម្រើសជាតិព័រទុយហ្គាល់វិញកីឡាកររូបនេះទើបតែបង្ហាញខ្លួនបាន៥ដងប៉ុណ្ណោះចាប់តាំងពីមានឈ្មោះក្នុងក្រុមជម្រើសជាតិឈុតធំកាលពីឆ្នាំ២០២៣មក ៕

ដោយ៖ ភារៈ(រូបភាព ៖ goal.com)

 


ចែករំលែក៖