ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តក្រចេះ សូមច្រានចោលលើគណនីហ្វេសប៊ុកឈ្មោះ Sok Oun បានបង្ហោះសារវីដេអូ “ក្រចេះ ខេត្តខ្ញុំមានទិដ្ឋភាពបែបនេះ ចុះខេត្តអ្នកវិញ”

ចែករំលែក៖

ខេត្តក្រចេះ ៖ សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តក្រចេះ សូមច្រានចោលលើគណនីហ្វេសប៊ុកឈ្មោះ Sok Oun បានបង្ហោះសារវីដេអូ “ក្រចេះ ខេត្តខ្ញុំមានទិដ្ឋភាពបែបនេះ ចុះខេត្តអ្នកវិញ”។ 

រដ្ឋបាលខេត្តក្រចេះ បានចាត់ទុកថា ៖ ដែលការបង្ហោះនេះ គឺមិនមានមូលដ្ឋានច្បាស់លាស់ និង យកមកបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម ធ្វើឱ្យមានការយល់ច្រឡំដល់សាធារណជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មកលើការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ។   

  សូមបញ្ជាក់ថា ៖ រដ្ឋបាលខេត្តក្រចេះ បានសហការជាមួយរដ្ឋបាលក្រុងក្រចេះ កំពុងរៀបចំសម្អាត តុបតែង និងបំពាក់អំពូលភ្លើងពណ៌តាមដងផ្លូវសាធារណៈ  ក៏ដូចជាទីតាំងសំខាន់ៗក្នុងទីរួមខេត្ត ពិសេសការរៀបចំពិធីសង្រ្កាន្តឆ្នាំថ្មីនៅតាមសាលារៀន និងទីវត្តអារាម មានរហូតដល់ចំនួន ៧០ ទីតាំង ព្រមទាំងបានណែនាំដល់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់រៀបចំតុបតែង ចងទង់ជាតិ ទង់ជ្វាលា ព្រមទាំងធ្វើបដាពាក្យស្លោកបំពាក់នៅមុខ មន្ទីរ-អង្គភាព សម្រាប់អបអរសារទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖