ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងផែនការ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ ក្រសួងផែនការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យផែនការ ស្ថិតិ សម្របសម្រួល និងគ្រប់គ្រង ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ជាមួយគ្នានេះ ក្រសួងផែនការ ក៏បាននឹងកំពុងពង្រឹងការងារកិច្ចសហប្រត្តិបត្តិការអន្តរជាតិជាមួយនិងបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកជាទ្វេភាគី និងជាពហុភាគី និងបានគិតគូបង្កើតយន្តការសម្របសម្រួលការងារសហប្រតិបត្តិការត្បូង-ត្បូង និងត្រីកោណ។ ក្រសួងផែនការក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងផែនការ ដើម្បីប្រមូលផ្ដុំគ្រប់គ្រងលើទិន្នន័យច្រើនប្រភេទកំពុងនៅរាយប៉ាយគ្នា ដែលកំពុងផ្ទុក និងបង្ហោះដោយក្រុមហ៊ុនឯកជន និងស្ថាប័នដ៏ទៃ មានដូចជា ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ទិន្នន័យមូលដ្ឋានថ្នាក់ក្រោមជាតិ ទិន្នន័យជំរឿន អង្គេត CAMSTAT ជាដើម ៕

ដោយ ៖ សិលា


ចែករំលែក៖